ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជើញចូលរួមប្រជុំក្នុងកិច្ចសើររើនិងវិសោធនកម្មលក្ខន្តិក:នៃសភាAPF
ថ្ងៃ ទី13 ខែវិច្ឆិកា ឆ្នាំ 2022
ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជើញចូលរួមប្រជុំក្នុងកិច្ចសើររើនិងវិសោធនកម្មលក្ខន្តិក:នៃសភាAPF ដែល ដំណើរការ ចាប់ពីម៉ោង 9h30នាទីរហូតដល់ម៉13h30នាទីរសៀល។
សមាសភាព ចូលរួមក្នុងកិច្ចប្រជុំមានសមាជិកសភា7រូបនិងក្របខ័ណ្ឌមន្រ្តីមកពីព្រឹទ្ធសភានិងរដ្ឋសភា13រូប។
ខ្លឹមសារ វិសោធនកម្ម 1-បញ្ជាក់ ពីតួនាទីក្នុងគណ:កម្មាធិការអចិន្រ្តៃយ៍សភា APF។ 2-ការសម្រេចបញ្ចូលសមាជិកសភាវ័យក្មេងនិងសមាជិកសភាជាស្រ្តីទៅក្នុងគណ:កម្មាធិការអចិន្រ្តៃយ៍ APF តាមស្មារតីនៃមហាសន្និបាត APF លើកទី47 ថ្ងៃទី 8-9 កក្កដា ឆ្នាំ 2022 នៅ Kigali ប្រទេស Rwanda ដែល បានកំណត់អំពី តួនាទី របស់គណ:កម្មការសភា គឺត្រឹមតែការតាមដាន ការត្រួតពិនិត្យ ការបោះឆ្នោត ប៉ុណ្ណោះ ។ 3-បញ្ជាក់ បន្ថែម ដោយសង្កត់លើតួនាទីរបស់គណ:កម្មការសភា ពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់OIF គឺត្រួតពិនិត្យកិច្ចការបោះឆ្នោត។ 4-ពិភាក្សា អំពីបទបញ្ជាហិរញ្ញវត្ថុ ដល់មាត្រា3នៅក្នុងលក្ខន្តិក: ហើយត្រូវផ្អាកនៅម៉ោ13h30នាទីរសៀល។
ដោយឡែក ក្នុងពេលពិសាអាហារថ្ងៃត្រង់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានឆ្លៀតឨកាសពិក្សាជាមួយឯកឧត្តម Philippe Courard សមាជិកព្រឹទ្ធសភា សមាជិកសភា PFWB ពាក់ព័ន្ធ នឹងការធ្វើទស្សនកិច្ចការងារនៅសប្ដាហ៍ក្រោយនៅប៊ែលហ្សិក។